ABOUT BRIGHT HOPE INSTITUTE
BHI is a local Cambodian Government approved institution that provides primary, secondary and tertiary educational services to rural Cambodians in Kampong Chhnang Province, Kingdom of Cambodia. The Bright Hope Institute began operating in September 2006 offering specialized tertiary education in Community Enterprise, Agriculture and Rural Development, Business Management, Public Administration and Education Management. During the following years it developed primary and secondary education as well.
ចក្ខុវិស័យ
វិទ្យាស្ថានប្រាយហូប មានប្រព័ន្ធអប់រំឧត្តមសិក្សា ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍ ធនធានមនុស្ស មានសីលធម៌ល្អ មានសមត្ថភាពខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ។
បេសកកម្ម
វិទ្យាស្ថានច្រាយហូប បណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីធានាកំណើននិស្សិតមាន សមត្ថភាពខ្ពស់ស្របតាមទីផ្សារការងារនិងតម្រូវការអភិវឌ្ឍន៍ជាតិក្នុងយុគសម័យឧស្សាហកម្ម៤.០។
គោលបំណង
អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង និងយន្តការបណ្តុះបណ្តាល ប្រកបដោយគុណភាព ដោយផ្សារភ្ជាប់ ការសិក្សាទៅនឹងគោល នយោបាយអភិវឌ្ឍជាតិ និងធានាថា និស្សិតមានសមត្ថភាពឆ្លើយតបទីផ្សារ ការងារទាំងកម្រិតជាតិនិងអន្តរជាតិ។
គោលដៅ
១. កែលម្អកម្មវិធីសិក្សានិងយន្តការបណ្តុះបណ្ដាលឲ្យឆ្លើយតបជាមួយតម្រូវការ អភិវឌ្ឍន៍ជាតិ និងទីផ្សារការងារ ទាំងកម្រិតជាតិ និងអន្តរជាតិ។
២.លើកកម្ពស់សមត្ថភាព និងគុណវុឍ្ឍ៍សាស្ត្រាចារ្យ ដើម្បីបង្កើន សមត្ថភាព និងសក្តានុពល និស្សិតក្នុងការបង្កើតអាជីវកម្ម និងទទួលបានការងារទាំងកម្រិតជាតិនិងអន្តរជាតិ។
៣.ពង្រឹងអភិបាលកិច្ច គ្រប់គ្រង និងកែលម្អគោលការណ៍អនុវត្ត ដើម្បីបង្កើន លទ្ធភាព អំណាច និងថាមពល ដល់បុគ្គលិកក្នុងការអនុវត្តការងារ។
៤.អភិវឌ្ឍន៍សម្ភារៈរូបវន្ត បន្ទប់ពិសោធន៍ កសិដ្ឋានបង្ហាញ និងប្រើប្រាស់ឲ្យអស់សក្តានុពលរបស់ វិទ្យាស្ថាន ដើម្បីគាំទ្របុគ្គលិក និស្សិតក្នុងការបង្កើត ពង្រីក អាជីវកម្ម និងផលិតកម្ម។