ពិធីជួបជុំប្រចាំឆ្នាំ និស្សិតអនុបណ្ឌិត សាកលវិទ្យាល័យវេស្ទើន និងវិទ្យាស្ថានប្រាយហូប

0 Comments

ថ្ងៃអាទិត្យ ៤កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រោមគំនិតផ្តួចផ្តើម របស់នាយកវិទ្យាស្ថានបានរៀបចំពិធីជួបជុំប្រចាំឆ្នាំ និស្សិតអនុបណ្ឌិត សាកលវិទ្យាល័យវេស្ទើន និងវិទ្យាស្ថានប្រាយហូប ដោយផ្តោតទៅលើប្រធានបទ៖ ១.សក្តានុពលអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំង ២.សមាគមអាជីវករ ខេត្ត ជាស្ពានតភា្ជប់អាជីវកម្ម ៣.គំនិតផ្តួចផ្តើមអាជីវកម្មថ្មីៗនិងការទទួលផលិតផលលក់ចែកចាយបន្ត ៤.គំនិតផ្តួចផ្តើមអាជីវកម្ម និងការសហការនិយោគ ៥.ការពិភាក្សា និងការចូលរួមយោបល់ ក្នុងកម្មវិធីនេះមានវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ និងគំនិតផ្តួចផ្តើមអាជីវកម្មរួមមាន៖ ១.លោក សេង ស៊ិន្ថារ នាយកវិទ្យាស្ថាន ២.លោក ឈាង សុខគា…

ការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ និស្សិតជំនាន់ទី១៥នៃវិទ្យាស្ថានប្រាយហូប

0 Comments

28-Oct-2023 វិទ្យាស្ថានបានរៀបចំប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ និស្សិតដែលសិក្សាជំនាន់ទី១៥ ក្រោមការចុះត្រួតពិនិត្យ និតាមដានដោយនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

និស្សិតបរិញ្ញាបត្រជំនាញអភិវឌ្ឍន៍ជនបទដែលបានប្រឡងជាប់ ជាស្ថាពរ សម្រាប់ការប្រកួតប្រជែងជ្រើសរើសជាមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

0 Comments

23-Dec-2023 វិទ្យាស្ថានប្រាយហូប សូមចូលរួមអបអរសាទរដល់ និស្សិតបរិញ្ញាបត្រជំនាញអភិវឌ្ឍន៍ជនបទដែលបានប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រកួតប្រជែងជ្រើសរើសជាមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ រួមមាន៖ ១) កញ្ញា សួង ស្រីតូច និស្សិតជំនាញអភិវឌ្ឍន៍ជនបទ ជំនាន់ទី១២ នឹងបម្រើការនៅរដ្ឋបាលឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ២) លោក យ៉ាត ស៊ីធៀន និស្សិតជំនាញអភិវឌ្ឍន៍ជនបទ ជំនាន់ទី១៣ នឹងបម្រើការនៅរដ្ឋបាលឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣) លោក ហៃ រស្មី និស្សិតជំនាញអភិវឌ្ឍន៍ជនបទ ជំនាន់ទី១៥ នឹងទៅបម្រើនៅរដ្ឋបាលឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ វិទ្យាស្ថានសង្ឃឹមយ៉ាងមុតមាំ…

ការផ្លាស់ប្តូរវប្បធម៌ជាមួយនិស្សិតវិទ្យាស្ថានប្រាយហូប (BHI) និង និស្សិត Chonnam University នៃប្រទេសកូរ៉េ

0 Comments

3-Aug-2023 ក្រោមកិច្ចសហប្រតិបត្តិយ៉ាងល្អ រវាងវិទ្យាស្ថាន ប្រាយហូប និងសាកលវិទ្យាល័យឆុងណាំម (Chonnam University)បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ដើម្បីសិក្សារបៀបសិក្សារបស់និស្សិតទាំងពីរប្រទេស។ ដែលកម្មវិធីនេះមានការចូលរួមសាស្ត្រាចារ្យកូរ៉េចំនួន១៣រូប និងនិស្សិត១៤រូប ព្រមទាំងនិស្សិតរបស់វិទ្យាស្ថានចំនួន ២៥រូបផងដែរ។ កម្មវិធីត្រូវបានរៀងចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្តដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងកម្មវិធីមានការណែនាំ សមាគមន៍និស្សិត "Cheongbong" ការណែនាំពីវប្បធម៌កូរ៉េ និងការបង្រៀនភាសាកូរ៉េ។ ការបង្កើតឈ្មោះកូរ៉េ ការធ្វើ Post Card ការផ្ដាស់ប្ដូរPost Cardគ្នា ការត្រួតពិនិត្យ MBTI និងការរៀនអំពីវិជ្ជាជីវៈ។ ការបត់ក្រដាស Hanbok ដែលសម្លៀកបំពាក់ប្រពៃណីនៃជនជាតិកូរ៉េ។…

វិទ្យាស្ថានប្រាយហូប សហការជាមួយក្រុមវេជ្ជបណ្ឌិតGMMA/KOREA/USAផ្តល់ការពិនិត្យនិង ប្រឹក្សាយោបល់សុខភាពដល់ និស្សិត និងប្រជាពលរដ្ឋ​រស់នៅជុំវិញវិទ្យាស្ថាន

0 Comments

photo_2023-10-13_18-02-50-4-1024x768.jpg 12-Oct-2023 ជាផ្នែកមួយនៃការងារសង្គម វិទ្យាស្ថានប្រាយហូបសហការជាមួយក្រុមវេជ្ជបណ្ឌិតGMMA GLOBAL MISSIONS ALLIANCE/KOREA/USA ដើម្បីផ្តល់ការពិនិត្យសុខភាព ប្រឹក្សាយោបល់ ផ្តល់ជូនថ្នាំពេទ្យ និងសម្ភារសុខភាពមួយចំនួនដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១១-១២ ខែ តុលា ឆ្នាំ២០២៣។ កម្មវិធីបានបញ្ចប់ដោយជោគជ័យ ក្នុងនាមគណៈគ្រប់គ្រងវិទ្យាស្ថាន សូមថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត ក្រុមការងារវិទ្យាស្ថាន និងនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមគាំទ្រយ៉ាងសកម្មនិងជួយឱ្យកម្មវិធីនេះ មានដំណើរការបានជោគជ័យ។ គណៈគ្រប់គ្រងសូមគោរពជូនពរដល់ក្រុមវេជ្ជបណ្ឌិត ក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ជួបប្រទះពុទ្ឋពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងជោគជ័យគ្រប់ភារកិច្ចការងារ។