ការផ្លាស់ប្តូរវប្បធម៌ជាមួយនិស្សិតវិទ្យាស្ថានប្រាយហូប (BHI) និង និស្សិត Chonnam University នៃប្រទេសកូរ៉េ

0 Comments

3-Aug-2023

ក្រោមកិច្ចសហប្រតិបត្តិយ៉ាងល្អ រវាងវិទ្យាស្ថាន ប្រាយហូប និងសាកលវិទ្យាល័យឆុងណាំម (Chonnam University)បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ដើម្បីសិក្សារបៀបសិក្សារបស់និស្សិតទាំងពីរប្រទេស។ ដែលកម្មវិធីនេះមានការចូលរួមសាស្ត្រាចារ្យកូរ៉េចំនួន១៣រូប និងនិស្សិត១៤រូប ព្រមទាំងនិស្សិតរបស់វិទ្យាស្ថានចំនួន ២៥រូបផងដែរ។ កម្មវិធីត្រូវបានរៀងចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែកក្តដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

ក្នុងកម្មវិធីមានការណែនាំ សមាគមន៍និស្សិត “Cheongbong” ការណែនាំពីវប្បធម៌កូរ៉េ និងការបង្រៀនភាសាកូរ៉េ។ ការបង្កើតឈ្មោះកូរ៉េ ការធ្វើ Post Card ការផ្ដាស់ប្ដូរPost Cardគ្នា ការត្រួតពិនិត្យ MBTI និងការរៀនអំពីវិជ្ជាជីវៈ។ ការបត់ក្រដាស Hanbok ដែលសម្លៀកបំពាក់ប្រពៃណីនៃជនជាតិកូរ៉េ។ នៅក្នុងនោះក៏មានការលេងបែបប្រពៃណីរបស់កូរ៉េ (ការលេងតាមអាកាស) ផ្កា hibiscus បានរីកដុះដាល។ ក៏មានការណែនាំពីតំបន់ទេសចរណ៍កូរ៉េ

ជាចុងក្រោយមានការចែកអំណោយដល់បុគ្គលិកធនាគារ Wooi ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Bright Hope (BHI) និងផ្លាស់ប្តូរអំណោយជាមួយសាស្រ្តាចារ្យ Eun Jong Bang និង លោកនាយកវិទ្យាស្ថាន.

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

វិទ្យាស្ថានប្រាយហូប សហការជាមួយក្រុមវេជ្ជបណ្ឌិតGMMA/KOREA/USAផ្តល់ការពិនិត្យនិង ប្រឹក្សាយោបល់សុខភាពដល់ និស្សិត និងប្រជាពលរដ្ឋ​រស់នៅជុំវិញវិទ្យាស្ថាន

photo_2023-10-13_18-02-50-4-1024x768.jpg 12-Oct-2023 ជាផ្នែកមួយនៃការងារសង្គម វិទ្យាស្ថានប្រាយហូបសហការជាមួយក្រុមវេជ្ជបណ្ឌិតGMMA GLOBAL MISSIONS ALLIANCE/KOREA/USA ដើម្បីផ្តល់ការពិនិត្យសុខភាព ប្រឹក្សាយោបល់ ផ្តល់ជូនថ្នាំពេទ្យ…

និស្សិតបរិញ្ញាបត្រជំនាញអភិវឌ្ឍន៍ជនបទដែលបានប្រឡងជាប់ ជាស្ថាពរ សម្រាប់ការប្រកួតប្រជែងជ្រើសរើសជាមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

23-Dec-2023 វិទ្យាស្ថានប្រាយហូប សូមចូលរួមអបអរសាទរដល់ និស្សិតបរិញ្ញាបត្រជំនាញអភិវឌ្ឍន៍ជនបទដែលបានប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រកួតប្រជែងជ្រើសរើសជាមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ រួមមាន៖ ១) កញ្ញា សួង…